ប្រសិនបើអ្នកមិនជឿថាអ្នកគួរស្ថិតនៅក្រោម Treatment Order អ្នកមានជម្រើសទាំងនេះ៖
និយាយទៅកាន់ក្រុមការងារព្យាបាលរបស់អ្នក
គ្រូពេទ្យផ្នែកវិកលចរិកដែលព្យាបាលអ្នក អាចលុបចោល (ដកហូត) Treatment Order របស់អ្នកបានគ្រប់ពេល។
ទទួលបានជំនួយដើម្បីនិយាយទៅកាន់ក្រុមការងារព្យាបាលរបស់អ្នក
សេវាកម្ម Independent Mental Health Advocacy អាចជួយអ្នកដើម្បីនិយាយទៅកាន់ក្រុមការងារព្យាបាលរបស់អ្នក អំពីអ្វីដែលអ្នកចង់បាន។ អ្នកអាចហៅទូរស័ព្ទទៅពួកគេ លេខ 1300 947 820។
សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកថែទាំអាចជួយអ្នកដើម្បីនិយាយទៅកាន់ក្រុមការងារព្យាបាលរបស់អ្នក។
ទទួលបានគំនិតទីពីរ ពីគ្រូពេទ្យវិកលចរិតផ្សេងទៀត
អ្នកអាចស្នើសុំយោបល់ទីពីរ ពីគ្រូពេទ្យវិកលចរិតម្នាក់ផ្សេងទៀតអំពីការព្យាបាលរបស់អ្នក និងថាតើអ្នកបានបំពេញតាម លក្ខណៈវិនិច្ឆ័យសម្រាប់ការព្យាបាលដែលខានមិនបានឬអត់។
អ្នកអាចស្នើសុំយោបល់ទីពីរ ដោយទូរស័ព្ទទៅ Second Psychiatric Opinion Service លេខ 1300 503 426 ឬដោយផ្ញើអ៊ីម៉េលទៅ Second Psychiatric Opinion Service។
សួរថាហេតុអ្វីបានជាយើងត្រូវធ្វើការសម្រេចចិត្តរបស់យើង
អ្នកអាចសួរយើងឱ្យពន្យល់ជាលាយលក្ខណ៍អក្សរ អំពីហេតុផលដែលសាលាក្តីបានធ្វើការសម្រេចចិត្តរបស់ខ្លួន។ ការនេះ ត្រូវបានគេហៅថា របាយការណ៍អំពីមូលហេតុ។
អ្នកអាចស្នើសុំរបាយការណ៍អំពីមូលហេតុ៖
- ដោយប្រើទម្រង់បែបបទរបស់យើង Request a statement of reasons form ឬ
- ដោយផ្ញើអ៊ីម៉េលទៅ emailing the Mental Health Tribunal។
សំណើនេះត្រូវធ្វើឡើងក្នុងរយៈពេល២០ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីសវនាការរបស់អ្នក។
ប្រសិនបើអ្នកស្នើសុំរបាយការណ៍អំពីមូលហេតុ យើងនឹងបញ្ជូនរបាយការណ៍មួយច្បាប់ដែរ ទៅឱ្យក្រុមការងារព្យាបាលរបស់អ្នក។ ប្រសិនបើក្រុមការងារព្យាបាលរបស់អ្នកស្នើសុំរបាយការណ៍អំពីមូលហេតុ យើងក៏នឹងផ្ញើរបាយការណ៍មួយច្បាប់ដែរទៅឱ្យអ្នក។
ទទួលបានដំបូន្មានផ្នែកច្បាប់
អ្នកអាចស្នើសុំមេធាវីមួយរូបសម្រាប់ដំបូន្មាន ដោយទាក់ទង៖
- Victoria Legal Aid - 1300 792 387
- Mental Health Legal Centre - (03) 9629 4422
អ្នកក៏អាចស្នើសុំមេធាវីឯកជនមួយរូបដើម្បីជួយអ្នកផងដែរ។
ស្នើសុំឱ្យមានសវនាការសាលាក្តីមួយផ្សេងទៀត
ប្រសិនបើអ្នកស្ថិតនៅក្រោម Treatment Order អ្នកអាចស្នើសុំឱ្យមានសវនាការមួយផ្សេងទៀត ដើម្បីលុប (ដកហូត) Order របស់អ្នកនៅពេលណាមួយ។
អ្នកអាចស្នើសុំឱ្យមានសវនាការមួយផ្សេងទៀត៖
- ដោយប្រើទម្រង់បែបបទរបស់យើង Request another hearing form ឬ
- ដោយផ្ញើអ៊ីម៉េលទៅ emailing the Mental Health Tribunal។
ជាធម្មតា វាចំណាយពេលប្រហែល២សប្តាហ៍ ចាប់ពីពេលដែលអ្នកស្នើសុំឱ្យមានសវនាការមួយផ្សេងទៀត នៅពេលដែលសវនាការរបស់អ្នកនឹងត្រូវបានធ្វើឡើង។
បណ្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់យើងនៅ VCAT
អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់យើងនៅ Victorian Civil and Administrative Tribunal (VCAT)។
នេះមានន័យថា VCAT នឹងបើកសវនាការមួយ ដើម្បីសម្រេចថាតើត្រូវលុបចោល (ដកហូត) ឬផ្លាស់ប្តូរ Order របស់ អ្នកឬក៏អត់។
ស្វែងយល់ព័ត៌មានបន្ថែម នៅតាមវ៉ិបសៃថ៍របស់ VCAT website។