ហេតុអ្វីខ្ញុំនឹងមានសវនាការសាលាក្តីអំពី ECT?
Mental Health Tribunal សម្រេចថាតើអ្នកជំងឺត្រូវការការព្យាបាលជំងឺវិកលចរិកដែលខានមិនបាន (ECT) ឬក៏អត់។ ប្រសិនបើគ្រូពេទ្យផ្នែកវិកលចរិករបស់អ្នកចង់ផ្តល់ ECT ឱ្យអ្នក ប៉ុន្តែអ្នកមិនអាចផ្តល់ការយល់ព្រមបន្ទាប់ពីបានជ្រាប ព័ត៌មានច្បាស់លាស់បានទេ ពួកគេត្រូវតែដាក់ពាក្យសុំទៅ Mental Health Tribunal ដើម្បីសុំការអនុញ្ញាត។
យើងគឺសាលាក្តីឯករាជ្យ ហើយផ្តល់ជូនអ្នកនូវសវនាការយុត្តិធម៌។
តើមានអ្វីកើតឡើងនៅក្នុងសវនាការសាលាក្តី?
សវនាការសាលាក្តីអំពី ECT គឺជាកិច្ចប្រជុំមួយដែលយើងសម្រេច ថាតើអ្នកត្រូវតែមាន ECT ឬក៏អត់។
១. សមាជិកសាលាក្តី៣រូប អានរបាយការណ៍មួយពីក្រុមការងារព្យាបាលរបស់អ្នក និងព័ត៌មានណាមួយដែលអ្នកផ្តល់ឱ្យ។
២. យើងធ្វើការពិភាក្សាជាមួយអ្នក និងក្រុមការងារព្យាបាលរបស់អ្នក។ យើងសួរអ្នកអំពីទស្សនៈ និងចំណង់ចំណូលចិត្តរបស់អ្នក។
៣. យើងសម្រេចថាតើអ្នកត្រូវការ ECT ឬក៏អត់។
៤. យើងប្រាប់អ្នកអំពីការសម្រេចចិត្តរបស់យើង។
សវនាការត្រូវការពេលប្រហែលមួយម៉ោង ដែលធ្វើឡើងជាឯកជន និងសម្ងាត់។
សមាជិកសាលាក្តី៣រូបនៅសវនាការគឺ៖
- សមាជិកផ្នែកច្បាប់មួយរូប
- គ្រូពេទ្យផ្នែកវិកលចរិក ឬសមាជិកពេទ្យមួយរូប
- សមាជិកសហគមន៍មួយរូប។
តើសាលាក្តីនឹងសម្រេចថាតើខ្ញុំត្រូវការ ECT ដោយបែបយ៉ាងណា?
យើងសម្រេចចិត្តថាតើអ្នកត្រូវការ ECT ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៅក្នុងច្បាប់ស្តីពីសុខភាពផ្លូវចិត្ត ឆ្នាំ២០១៤។
ប្រសិនបើអ្នកជាអ្នកជំងឺដែលត្រូវទទួលការព្យាបាលដោយខានមិនបាន មានអាយុលើសពី១៨ឆ្នាំ យើងអាចអនុម័ត ECT ប៉ុណ្ណោះ ប្រសិនបើ៖
- អ្នកមិនអាចផ្តល់ការយល់ព្រមបន្ទាប់ពីបានជ្រាបព័ត៌មានច្បាស់លាស់ ហើយ
- មិនមានវិធីដែលកំណត់លក្ខខណ្ឌតិចតួចសម្រាប់អ្នកដើម្បីព្យាបាលទេ។
ប្រសិនបើអ្នកជាអ្នកជំងឺស្ម័គ្រចិត្ត មានអាយុលើសពី១៨ឆ្នាំ យើងអាចអនុម័ត ECT ប៉ុណ្ណោះ ប្រសិនបើ៖
- អ្នកមិនអាចផ្តល់ការយល់ព្រមបន្ទាប់ពីបានជ្រាបព័ត៌មានច្បាស់លាស់ ហើយ
- មិនមានវិធីដែលកំណត់លក្ខខណ្ឌតិចតួចសម្រាប់អ្នកដើម្បីព្យាបាលទេ ហើយ
- អ្នកមាន instructional directive ដែលផ្តល់ការយល់ព្រមបន្ទាប់ពីបានជ្រាបព័ត៌មានច្បាស់លាស់ចំពោះ ECT ឬ medical treatment decision maker របស់អ្នកផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរ បន្ទាប់ពីបានជ្រាបព័ត៌មានច្បាស់លាស់ចំពោះ ECT។
ប្រសិនបើអ្នកជាអ្នកជំងឺដែលត្រូវទទួលការព្យាបាលដោយខានមិនបាន មានអាយុក្រោម១៨ឆ្នាំ យើងអាចអនុម័ត ECT ប៉ុណ្ណោះ ប្រសិនបើ៖
- អ្នកបានផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរបន្ទាប់ពីបានជ្រាបព័ត៌មានច្បាស់លាស់ ឬ
- អ្នកមិនអាចផ្តល់ការយល់ព្រមបន្ទាប់ពីបានជ្រាបព័ត៌មានច្បាស់លាស់ ហើយ
- មិនមានវិធីដែលកំណត់លក្ខខណ្ឌតិចតួចសម្រាប់អ្នកដើម្បីព្យាបាលទេ។
ប្រសិនបើអ្នកជាអ្នកជំងឺស្ម័គ្រចិត្ត មានអាយុក្រោម១៨ឆ្នាំ យើងអាចអនុម័ត ECT ប៉ុណ្ណោះ ប្រសិនបើ៖
- អ្នកបានផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរបន្ទាប់ពីបានជ្រាបព័ត៌មានច្បាស់លាស់ ឬ
- អ្នកមិនអាចផ្តល់ការយល់ព្រមបន្ទាប់ពីបានជ្រាបព័ត៌មានច្បាស់លាស់ ប៉ុន្តែអ្នកដែលមានសិទ្ធិស្របច្បាប់ ដើម្បី ផ្តល់ការយល់ព្រម បានផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរបន្ទាប់ពីបានជ្រាបព័ត៌មានច្បាស់លាស់ ហើយ
- មិនមានវិធីដែលកំណត់លក្ខខណ្ឌតិចតួចសម្រាប់អ្នកដើម្បីព្យាបាលទេ។
តើសាលាក្តីនឹងសម្រេចចិត្តដោយត្រឹមត្រូវអំពីអ្វីខ្លះ?
ប្រសិនបើបានបំពេញតាមលក្ខណៈវិនិច្ឆ័យ សាលាក្តីនឹងចេញការបង្គាប់បញ្ជាមួយដែលអ្នកត្រូវតែមាន ECT ហើយនឹងសម្រេចចិត្តលើ៖
- រយៈពេលដែលបង្គាប់បញ្ជានោះនឹងមាន (រហូតដល់ទៅ៦ខែ) និង
- ចំនួននៃការព្យាបាលដែលសាលាក្តីបានអនុម័ត (ការព្យាបាលមានរហូតដល់ទៅ១២)។
ប្រសិនបើមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យទេ
សាលាក្តីនឹងបដិសេធពាក្យសុំរបស់គ្រូពេទ្យផ្នែកវិកលចរិករបស់អ្នក ដែលផ្តល់ឱ្យអ្នកនូវ ECT។
ហេតុអ្វីបានជាខ្ញុំត្រូវទៅចូលរួមសវនាការ?
វាសំខាន់ណាស់ដែលអ្នកត្រូវអញ្ជើញទៅសវនាការរបស់អ្នក ដើម្បីប្រាប់យើងពីអ្វីដែលអ្នកគិតអំពីការទទួលបាន ECT។ ប្រសិនបើអ្នកមិនទៅទេ យើងនឹងត្រូវតែធ្វើការសម្រេចចិត្តដោយគ្មានវត្តមានរបស់អ្នកនៅទីនោះ។
របៀបត្រៀមខ្លួនសម្រាប់សវនាការរបស់អ្នក
អ្នកអាចធ្វើកិច្ចការទាំងនេះដើម្បីត្រៀមខ្លួន៖
- រកនរណាមា្នក់ដើម្បីជួយអ្នកត្រៀមខ្លួន
- អានរបាយការណ៍របស់ក្រុមការងារព្យាបាលអ្នក អំពីអ្នក
- រៀបផែនការអំពីអ្វីដែលអ្នកនឹងត្រូវនិយាយ
- នាំយក advance statement របស់អ្នក ប្រសិនបើអ្នកមាន។
ក្រុមការងារព្យាបាលរបស់អ្នកនឹងសរសេររបាយការណ៍ទៅសាលាក្តីអំពីមូលហេតុដែលពួកគេគិតថាអ្នកត្រូវការ ECT។ អ្នកត្រូវទទួលបានរបាយការណ៍នេះមួយច្បាប់ យ៉ាងហោចណាស់២ថ្ងៃមុនសវនាការរបស់អ្នក។ ស្នើសុំរបាយការណ៍នេះមួយ ច្បាប់ពីក្រុមការងាររបស់អ្នក ប្រសិនបើអ្នកមិនបានទទួលទេ។
អ្នកអាចរៀបគម្រោងពីអ្វីដែលអ្នកចង់និយាយ នៅសវនាការរបស់អ្នកដោយសរសេរ៖
- អ្វីដែលអ្នកយល់ដឹងអំពី ECT
- ថាតើអ្នកចង់បាន ECT ឬក៏អត់ និងហេតុអ្វី
- តើមានការព្យាបាលផ្សេងៗទៀតដែលអ្នកចូលចិត្តឬទេ ហើយហេតុអ្វី
- តើមានអ្វីខុសនៅក្នុងរបាយការណ៍នេះឬទេ?
ទទួលបានជំនួយ
សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីទាក់ទងមកយើង
Mental Health Tribunal
1800 242 703
mht@mht.vic.gov.au
www.mht.vic.gov.au
សម្រាប់អ្នកបកប្រែភាសា
សូមទូរស័ព្ទមកយើងជាមួយអ្នកបកប្រែភាសាតាមរយៈ Translating and Interpreting Service (TIS National)
លេខ 131 450
ប្រសិនបើអ្នកចង់បានអ្នកបកប្រែភាសាម្នាក់នៅសវនាការរបស់អ្នក សូមប្រាប់សេវាកម្មសុខភាពរបស់អ្នក។ យើងនឹងបង់ថ្លៃចំណាយសម្រាប់ដំណើរការនោះ។
សម្រាប់មេធាវី
Victoria Legal Aid
1300 792 387
Mental Health Legal Centre
(03) 9629 4422
សម្រាប់ជំនួយនិយាយជាមួយក្រុមការងារព្យាបាលរបស់អ្នក
Independent Mental Health Advocacy
1300 947 820
contact@imha.vic.gov.au
សម្រាប់មតិទីពីរពីគ្រូពេទ្យផ្នែកវិកលចរិតផ្សេងទៀត
Psychiatric Second Opinion Service
1300 503 426
intake@secondopinion.org.au