តើ Mental Health Tribunal គឺជាអ្វី?
Mental Health Tribunal សម្រេចចិត្តថាតើអ្នកជំងឺត្រូវការការព្យាបាលសុខភាពផ្លូវចិត្តដែលខានមិនបាន (ការព្យាបាលដែលពួកគេត្រូវតែទទួលយក) ឬក៏អត់។ យើងជាក្រុមការងារឯករាជ្យនៃសេវាកម្មសុខភាពរបស់អ្នក
ហើយផ្តល់សវនាការដោយយុត្តិធម៌ដើម្បីការពារសិទ្ធិរបស់អ្នក។
តើមានអ្វីកើតឡើងនៅសវនាការសាលាក្តី?
សវនាការសាលាក្តី គឺជាកិច្ចប្រជុំមួយដែលយើងសម្រេចថាតើអ្នកត្រូវតែទទួលយកការព្យាបាលសុខភាពផ្លូវចិត្ត ឬក៏អត់។
១. សមាជិកសាលាក្តី៣រូប អានរបាយការណ៍មួយពីក្រុមការងារព្យាបាលរបស់អ្នក និងព័ត៌មានណាមួយដែលអ្នកផ្តល់ឱ្យ។
២. យើងធ្វើការពិភាក្សាជាមួយអ្នក និងក្រុមការងារព្យាបាលរបស់អ្នក។ យើងសួរអ្នកអំពីទស្សនៈ និងចំណង់ចំណូលចិត្តរបស់អ្នក។
៣. យើងសម្រេចថាតើការព្យាបាលរបស់អ្នក នឹងជាតម្រូវការដែលខានមិនបានឬក៏អត់ (ការព្យាបាលដែលអ្នកត្រូវតែទទួលយក)
៤. យើងប្រាប់អ្នកអំពីការសម្រេចចិត្តរបស់យើង។
សវនាការជាទូទៅត្រូវបានធ្វើឡើងនៅចន្លោះម៉ោង 9 ព្រឹកដល់ម៉ោង 5 ល្ងាច។ សវនាការត្រូវចំណាយពេលប្រហែល 1 ម៉ោង (ជាមួយរយៈពេល 40 នាទីត្រូវបានទុកសម្រាប់ការពិភាក្សា) ។ សវនាការមានលក្ខណៈឯកជន និងសម្ងាត់។
សមាជិកសាលាក្តី៣រូបនៅសវនាការគឺ៖
- សមាជិកផ្នែកច្បាប់មួយរូប
- គ្រូពេទ្យផ្នែកវិកលចរិក ឬសមាជិកពេទ្យមួយរូប
- សមាជិកសហគមន៍មួយរូប។
ហេតុអ្វីបានជាខ្ញុំត្រូវទៅចូលរួមសវនាការ?
សវនាការរបស់អ្នក គឺជាឱកាសដ៏សំខាន់ដើម្បីឱ្យអ្នកបញ្ចេញមតិរបស់អ្នក
ប្រសិនបើអ្នកមិនទៅទេយើងនឹងត្រូវតែធ្វើការសម្រេចចិត្តដោយគ្មានវត្តមានរបស់អ្នកនៅទីនោះ។
តើសាលាក្តីនឹងសម្រេចចិត្តដោយត្រឹមត្រូវអំពីអ្វីខ្លះ?
យើងអាចសម្រេចចិត្តលុបចោល (ដកហូត) Treatment Order របស់អ្នក ។ ប្រសិនបើយើងលុបចោល Treatment Order របស់អ្នក អ្នកអាចសម្រេចចិត្តថាតើត្រូវបន្តការព្យាបាលឬក៏អត់។
យើងក៏អាចសម្រេចចិត្តក្នុងការចេញដីកាមួយក្នុងចំណោមដីកាទាំងនេះផងដែរ៖
- ដីកាព្យាបាលនៅក្នុងសហគមន៍ (Community treatment order) –
អ្នកត្រូវតែទទួលការព្យាបាល ប៉ុន្តែមិនចាំបាច់ស្នាក់នៅក្នុងមន្ទីរពេទ្យទេ។ គ្រូពេទ្យវិកលចរិតរបស់អ្នកអាចលុបវាចោលបានគ្រប់ពេល។ - ដីកាព្យាបាលអ្នកជំងឺស្នាក់នៅក្នុងមន្ទីរពេទ្យ (Inpatient treatment order) –
អ្នកត្រូវតែស្នាក់នៅក្នុងមន្ទីរពេទ្យ និងទទួលការព្យាបាល។ គ្រូពេទ្យវិកលចរិតរបស់អ្នកអាចលុបចោលដីកានេះ ឬផ្លាស់ប្តូរវាទៅជា ដីកាព្យាបាលនៅក្នុងសហគមន៍ (community treatment order) នៅពេលណាក៍បាន។
ប្រសិនបើអ្នកមានអាយុ 18 ឆ្នាំឬលើសនេះ ដីកាព្យាបាល (treatment order) អាចមានរយៈពេលរហូតដល់ទៅ 6 ខែ។
ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ ដីកាព្យាបាល (treatment orde)អាចមានរយៈពេលត្រឹមតែ 3 ខែប៉ុណ្ណោះ។
តើសាលាក្តីនឹងសម្រេចចិត្តដោយបែបណា?
យើងសម្រេចចិត្តថាតើអ្នកត្រូវការ Treatment Order ឬក៏អត់ ដោយឆ្លើយសំណួរទាំង៤នេះ ដែលផ្អែកលើលក្ខណៈ វិនិច្ឆ័យនៅក្នុង Mental Health Act 2014:
១. តើអ្នកមានជំងឺផ្លូវចិត្តឬទេ?
២. តើអ្នកនឹងត្រូវការការព្យាបាលឥឡូវនេះឬទេ ដើម្បីការពារភាពដុនដាបកាន់តែធ្ងន់ធ្ងរណាមួយនៅក្នុងសុខភាព
ផ្លូវចិត្ត ឬសុខភាពរាងកាយរបស់អ្នក ឬក៏គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នក ឬនរណាផ្សេងទៀត?
៣. តើអ្នកនឹងត្រូវគេព្យាបាលឥឡូវនេះឬទេ ប្រសិនបើអ្នកស្ថិតនៅក្រោម Treatment Order?
៤. តើ Treatment Order គឺជាវិធីតែមួយគត់ឬទេ ដើម្បីធានាថាអ្នកនឹងទទួលបានការព្យាបាលដែលអ្នកត្រូវការ?
ប្រសិនបើចម្លើយទៅនឹងសំណួរទាំង៤នេះ ថា បាទ/ចាស៎ យើងនឹងចេញ Treatment Order។
ប្រសិនបើចម្លើយទៅនឹងសំណួរទាំងនេះណាមួយថា ទេ នោះយើងនឹងលុបចោល (ដកហូត) Treatment Order របស់អ្នក ។
តើត្រូវត្រៀមខ្លួនសម្រាប់សវនាការរបស់អ្នកយ៉ាងដូចម្តេច?
អ្នកអាចធ្វើកិច្ចការទាំងនេះ ដើម្បី៖
- ឱ្យនរណាម្នាក់ដើម្បីជួយអ្នកក្នុងការរៀបចំ
- អានរបាយការណ៍របស់ក្រុមពេទ្យព្យាបាលអំពីរូបអ្នក
- រៀបចំផែនការនូវអ្វីដែលអ្នកនឹងនិយាយ
- ពិភាក្សាជាមួយក្រុមពេទ្យព្យាបាលរបស់អ្នក ឬសាលាក្តីអំពីរបៀបចូលរួម
- តំណភ្ជាប់មួយដើម្បីចូលរួមសវនាការតាមអនឡាញនឹងមានជូន 3 ថ្ងៃមុនសវនាការចាប់ផ្តើម
- ទាក់ទងសាលាក្តី ប្រសិនបើអ្នកចង់ឱ្យយើងផ្ញើអ៊ីមែលទៅអ្នកនូវតំណភ្ជាប់ដើម្បីចូលរួមសវនាការតាមអនឡាញ
- សូមដាក់ជូនទៅកាន់សាលាក្តីនូវសេចក្តីថ្លែងការណ៍ជាមុនរបស់អ្នកអំពីអ្វីដែលអ្នកចង់បាន (ប្រសិនបើអ្នកចង់បានអ្វីមួយ)
ក្រុមពេទ្យព្យាបាលរបស់អ្នកនឹងសរសេររបាយការណ៍អំពីមូលហេតុដែលពួកគេគិតថា អ្នកត្រូវការការព្យាបាលជាកំហិត។ អ្នកគួរតែបានទទួលច្បាប់ចម្លងនៃរបាយការណ៍នេះយ៉ាងហោចណាស់2 ថ្ងៃ មុនពេលសវនាការរបស់អ្នកចាប់ផ្តើម។ សុំច្បាប់ចម្លងនៃរបាយការណ៍នេះពីក្រុមពេទ្យព្យាបាលរបស់អ្នក ប្រសិនបើអ្នកមិនទាន់បានទទួល។
អ្នកអាចរៀបចំគំរោងនូវអ្វីដែលអ្នកចង់និយាយនៅក្នុងសវនាការរបស់អ្នកដោយសរសេរ៖
- ប្រសិនបើអ្នកនៅក្នុងមន្ទីរពេទ្យ តើអ្នកចង់ព្យាបាលនៅក្នុងសហគមន៍ឬទេ? ហេតុអ្វី?
- តើមានអ្វីដែលអាចជួយអ្នកឱ្យមានសុខភាពល្អ និងតើអ្នកណាអាចជួយគាំទ្រអ្នក?
- តើមានលក្ខណៈវិនិច្ឆ័យណាមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំងបួនសម្រាប់ការព្យាបាលជាកំហិតដែលមិនត្រូវនឹងរូបអ្នកឬទេ? ហេតុអ្វី?
- តើមានអ្វីខុសនៅក្នុងរបាយការណ៍របស់ក្រុមពេទ្យព្យាបាលទេ?
អ្នកអាចដាក់ជូនឯកសារទៅសាលាក្តីដោយប្រើទម្រង់របស់យើង 'អ្វីដែលខ្ញុំចង់ប្រាប់សាលាក្តី' ឬគេហទំព័ររបស់យើង៖ www.mht.vic.gov.au
ទទួលបានជំនួយ
សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីទាក់ទងមកយើង
Mental Health Tribunal
1800 242 703
mht@mht.vic.gov.au
www.mht.vic.gov.au
សម្រាប់អ្នកបកប្រែភាសា
សូមទូរស័ព្ទមកយើងជាមួយអ្នកបកប្រែភាសាតាមរយៈ Translating and Interpreting Service (TIS National)
លេខ 131 450
ប្រសិនបើអ្នកចង់បានអ្នកបកប្រែភាសាម្នាក់នៅសវនាការរបស់អ្នក សូមប្រាប់សេវាកម្មសុខភាពរបស់អ្នក។ យើងនឹងបង់ថ្លៃចំណាយសម្រាប់ដំណើរការនោះ។
សម្រាប់មេធាវី
Victoria Legal Aid
1300 792 387
Mental Health Legal Centre
(03) 9629 4422
សម្រាប់ជំនួយនិយាយជាមួយក្រុមការងារព្យាបាលរបស់អ្នក
Independent Mental Health Advocacy
1300 947 820
contact@imha.vic.gov.au
សម្រាប់មតិទីពីរពីគ្រូពេទ្យផ្នែកវិកលចរិតផ្សេងទៀត
Psychiatric Second Opinion Service
1300 503 426
intake@secondopinion.org.au